• ផលពិបាក នៃការដក់រោមដោយជន្ទៀស ឬម៉ាសុីន


    25/12/2017 19:03

    จำนวนครั้งที่เปิดอ่าน : 228

  • image

    ផលពិបាក នៃការដក់រោមដោយជន្ទៀស ឬម៉ាសុីន

    មិនថាបុរស ឬស្រ្តី ការជម្រុះរោមក្លៀក រោមមុខ រោមជើង ឬរោមដៃ គឺតែងតែជាបញ្ហាធម្មតាមួយ។ វិធីជម្រុះរោមភាគច្រើន មានការងាយស្រួល និងចំណាយថវិការតិច។ ប៉ុន្តែ វិធីនៃការជម្រុះរោម ដែរមានការដុះមកវិញយូរនោះ គឺមិនងាយនឹងមាននោះទេ។
    នៅប្រទេសកម្ពុជា វិធីជម្រុះរោម ភាគច្រើនដែរប្រើទៅលើក្លៀក ច្រើនជាងគេនោះ គឺការដក់រោមដោយជន្ទៀស ឬម៉ាសុីន ជាពិសេសគឺស្រ្តីដែលពេញវ័យ។ ស្បែកក្លៀកគឺជា ផ្នែកមួយដែលមានការងាយស្រួល រងទទួលភាពរមាស់ និងប្រតិកម្មផ្សេងៗ ដោយសារស្បែកមានភាពស្តើង និងខ្ចី។ គឺការដក់រោមដោយជន្ទៀស ឬម៉ាសុីនអាចវិធីដែលងាយស្រួល និង ចំណាយថវិការតិចមែនពិត ប៉ុន្តែវាក៏មាន បញ្ហាជាច្រើនដែល បងប្អូនស្រ្តីយើងត្រូវយល់ដឹង និងប្រុងប្រយ័ត្នផងដែរ។
    image

    ការឈឺចាប់ និងការរលៀកស្បែក

    ការដក់រោមដោយជន្ទៀស ឬម៉ាសុីន អាចជាវិធីដែលចំណាយថវិការតិច ដើម្បីជម្រុះរោមដែលអ្នកមិនចង់ទុក ប៉ុន្តែក៏មានការឈឺចាប់ ដោយការទាញ សរសៃរោមម្តងមួយៗ ចេញពីគល់និងឬស ហើយជាវិធីដក់រោម ដែលមិនអាចដក់រោមចេញ ពីគល់និងឬស បាន100 ភាគរយនោះទេ។ វិធីដក់រោមដោយជន្ទៀស ឬម៉ាសុីន គឺត្រូវការពេលវេលាយូរ ជាពិសេស បងប្អូនស្រ្តីដែលមានរោម សរសៃ ធំៗ និង ក្រាស់។ ស្បែករបស់គាត់ នឹងមានភាពក្រហម និងអាចរលៀកតិចៗផងដែល។ ចឹងការជ្រើសយកវិធីដក់រោមដោយជន្ទៀស ឬម៉ាសុីនមិនមានផ្តល់ជាអត្ថប្រយោជន៍អ្វីនោះទេ តែបែរជាផ្តល់តែបញ្ហាដល់យើង។
    image

    បញ្ហាការដុះរោមកប់

    បញ្ហារោមដុះកប់ អាចនឹងកើតឡើងងាយស្រួល នៅគ្រប់កន្លែងដែលស្ថិតនៅលើដងខ្លួន របស់តើយ នៅក្រោយពេលដែលយើងធ្វើការជម្រុះរោម ដោយជ្រើសយកវិធីដែលមិនមានការយល់ដឹងច្បាស់លាស់។ មូលហេត្ុដែរបញ្ហានេះកើតឡើង គឺមកពីការពេលដែលយើងជម្រុះរោមមិនអស់ពីគល់ និង ឬសដោយសារ ពីការការដក់រោមដោយជន្ទៀស ឬម៉ាសុីន អាចបណ្តាលមកការទាញដក់ សរសៃរោមទៅដាច់ពីគល់ ចឹងពេលដែលរុន្ធរោមកំពុងតែចាប់ផ្ចិត រោមចាប់ផ្តើមដុះវិញថ្មី ភាគច្រើនគឺដុះមកផ្តេក និងរួញចុះក្រោម ទើបបណ្តាលអោយមានបញ្ហាមុននិង ហើម និងរលៀកក្រហមនៅនឹងរុន្ធរោមផងដែរ។

    ស្បែកមានការបំផ្លាញ

    ស្បែកដែរទទួលរងបញ្ហាច្រើនដូចជាការរលៀកដោយការឈឺចាប់ និងបញ្ហារោមដុះកប់ ឡើងរមាស់ ឡើងមុន និងបញ្ហាផ្សេងៗទៀតនោះ ស្បែកមើលទៅមិនស ស្អាត ម៉ត់រលោងដូចមុននោះទេ ព្រោះតែបញ្ហាទាំងនោះបណ្តាលអោយមានដុំពកៗ រុន្ធរោមធំៗ និងស្នាមក្រោយពីការឡើងមុន និងរលៀល។ មិនត្រឹមតែប៉ុនោះ ស្បែករបស់យើងអាចនឹងប្រែទៅជាខ្មៅ បើសិនជាយើងធ្វើការដក់រោមជារើយៗនៅពេលដែលរោមទើបតែចាប់ផ្តើមពន្លកថ្មីៗនោះ។
    image

EXCLUSIVA - ผลิตภัณฑ์เสริมอาหารและสกินแคร์ สารสกัดออกฤิทธิเป็นมิตรต่อผิว ผลิตจากแลปและโรงงานมาตราฐานระดับประเทศ EXCLUSIVA "Exclusively Beautiful" so skin-friendly Skincare and Dietary Supplement PRODUCTS For your everyday PERFECT. CallCenter: 092-6491266 LINE: @Exclusiva FB: EXCLUSIVA THAILAND
0